សូមប្រយ័ត្ន! សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក - Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 5, 2024

សូមប្រយ័ត្ន! សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក

នាយក​ដ្ឋាន​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា​ ប្រកាស​ឱ្យ​ដឹង​ថា​ ក្រោយ​ពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់Telegram ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​​ ដោយមានការឯកភាពពី​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី​នៃច្បាប់។

នាយកដ្ឋាន​សូម​បន្ត​​ក្រើន​រំលឹក​​សាធារណជន​ទាំង​អស់​ថា​ ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages