ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការបង្ក្រាប ករណី៖ ក្មេងទំ..នើ..ង កើតហេតុ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:០៥នាទី ចំណុច៖ បណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល.
ជនស..ង្ស័យ ចំនួន០៤នាក់ (ឃាត់ខ្លូន)
១-ឈ្មោះ ហៀង ភារម្យ ហៅ ពៅ ភេទ ប្រុស អាយុ២.១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
-ទីលំនៅភូមិ អន្លង់ចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង
២-ឈ្មោះ ខា រាម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
-ទីលំនៅ ភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តល
៣-ឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ១.៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស
-ទីលំនៅ ភូមិ ពោធិកំបោរ ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល
៤-ឈ្មោះ ប៊ី ខួច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ
-ទីលំនៅ ភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល
មធ្យោបាយ: ម៉ូតូចំនួន០២គ្រឿង
១-ម៉ាកសង់C១២៥ ពណខ្មៅ ផលិតឆ្នាំ 2023 ផ្លាកលេខ ភ្នំពេញ 1IW-4568
២-ម៉ាកសង់C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ2021 ផ្លាកលេខ ភ្នំពេញ 1IP-2325
វត្ថុតាងចា..ប់យក៖
១-បំណែកដុំឥដ្ឋតាន់ ចំនួន០៨ដុំ ទម្ងន់ ២,២ គីឡូក្រាម
២-ខ្សែក្រវ៉ាត់ ពណ៌ចម្រុះ រូបតុក្កតា ក្បាលធ្វើពីដែក ពណ៌ស រូបក្បាលខ្មោចប្រវែង ១,៣២ម៉ែត្រ
សភាពរឿងហេតុ
កម្លាំងគណៈបញ្ជាការឯកភាពរបស់ស្រុកពញាឮ បានធ្វើការដាក់គោលដៅ ត្រួតពិនិត្យលើអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងក្រោមឥទ្ធិពលគ្រឿងញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើកំណត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ មុខសាលាស្រុកពញាឮ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ពេលកំពុងដាក់គោលដៅត្រួតពិនិត្យ ដោយមានការសង្ស័..យក្រុមក្មេងស្ទា..វចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ទិសដៅពីខាងត្បូងទៅជើង ក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ មុខគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងយើង បានហៅម៉ូតូចំនួន០២គ្រឿងខាងលើ អោយឈប់ ភ្លាមនោះ ធ្វើការត្រួតពិនិត្យ ហើយឆែកឆេរឃើញ ម៉ូតូម៉ាកសង់C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ2023 ពាក់ផ្លាកលេខ ភ្នំពេញ 1IW-4568 បើកបរដោយឈ្មោះហៀង ភារម្យ ឌុបឈ្មោះ ប៊ី ខួច មានកាន់ខ្សែក្រវ៉ាត់ នឹងមានលាក់ទុកដុំឥដ្ឋចំនួន០២ដុំ នៅលើកែបម៉ូតូ ចំណែកម៉ូតូ០១គ្រឿងទៀត ម៉ាកសង់C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ2021 ផ្លាកលេខ ភ្នំពេញ 1IP-2325 បើកបរដោយឈ្មោះ ពេជ្រ រស្មី ឌុបឈ្មោះ ខា រាម មានកាន់ដុំឥដ្ឋចំនួន០៦ដុំ លាក់ទុកលើកែបម៉ូតូ បន្ទាប់មកកម្លាំងផ្នែកជំនាញបាននាំខ្លួនជនស..ង្ស័..យទាំង០៤នាក់ និងមធ្យោបាយ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័..យទាំង០៤នាក់ បានសារភាពថា៖ ពួកខ្លួនពិតជាជិះម៉ូតូ មានលាក់ទុកដុំឥដ្ឋ និងកាន់ខ្សែក្រវ៉ាត់ ជាប់ខ្លួនប្រាកដមែន ព្រោះនៅមុនពេលកើតហេតុ មានក្រុមក្មេងស្ទា..វមានគ្នា ប្រហែល៩ទៅ១០នាក់ បានជិះម៉ូតូដេញវា..យ.ឈ្មោះ ពេជ្រ រស្មី និងឈ្មោះ ខា រាម នៅចំណុចលើផ្លូវជាតិលេខ៥ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ទើបខ្លួនបានពឹងពាក់ឈ្មោះ ហៀង ភារម្យ និងឈ្មោះ ប៊ី ខួច ជិះម៉ូតូជូនខ្លួនត្រឡប់មកផ្ទះវិញ និងបានលាក់ទុកវត្ថុតាងខាងលើ ដើម្បីទុកការពារនៅតាមផ្លូវ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃា..ត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ។
No comments:
Post a Comment